Our Blog

តើលោកអ្នកដឹងទេថាពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបង្កើតឡើងដោយអ្នកណា? ក្នុងគោលបំណងអ្វី?ហើយប្រជាជនខ្មែរយើងនិយមធ្វើអ្វីខ្លះក្នុងកំឡុងពេលនៃ                 ពិធីបុណ្យភ្ជុំបិណ្ឌ? បើចង់ដឹងច្បាស់តោះទៅតាមដានប្រវត្តិសង្ខេបអំពីបុណ្យ ភ្ជុំបិណ្ឌជាមួយភោជនីយដ្ឋាន វ័ន ម៉រ​តាមរយៈអត្ថបទខាងក្រោមនេះ!

              ជារៀងរាល់ឆ្នាំបុណ្យ​<ភ្ជុំបិណ្ឌ> ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាសដែលត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនាចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១  បិណ្ឌ២ រហូតដល់បិណ្ឌទី១៥ និងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ”។​  នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ដោយព្រះអង្គ​​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។

                    បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ <ភ្ជុំ​បិណ្ឌ​> គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ការ​ប្រមូល​ឲ្យ​មូល ឬ​ពូន​ឲ្យ​ជា​ដុំ(មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយៗបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។​ ប៉ុន្តែកាលពីសម័យមុនគេមិនហៅបុណ្យភ្ជុំទេ​ ហើយគេបែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់ដូចជាថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។

       តាមរឿងដំណាលដែលទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌមានដើមកំណើតនៅ

សម័យអង្គរបើយោងទៅតាមព្រះតេជគុណ អ៊ុំ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនាបានដើរគ្រប់ទីកន្លែងដើម្បី

បិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណានោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃ

ព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃនូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យហើយដោយចិត្ត អាណិត អាសូរទ្រង់បានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា ព្រមទាំងអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតក្នុងរយះពេលនេះ។ បន្ទាប់មក មានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ ដល់ព្រះសង្ឃ ក៏ប៉ុន្តែនិន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយទៀតស្ដីអំពីពិធីបុណ្យ<ភ្ជុំបិណ្ឌ> និយាយថាមានព្រះថេរៈមួយអង្គព្រះនាមព្រះ ឩបគុត្តត្ថេរ មានរិទ្ធានុភាពខ្លាំងក្លាអាចចុះទៅឋាននរក អាចហោះហើរនៅឋាននរកដោយគ្មានទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយលោកបានទេសនាទៅឲ្យពួកនរកទាំងនោះស្ដាប់។ មុនពេលព្រះថេរៈវិលត្រឡប់ទៅឋានមនុស្សលោកវិញ ពួកនរកទាំងនោះ បានសុំឲ្យព្រះអង្គពាំនាំពាក្យពេចន៍ទៅដល់សាច់ញាត្តិរបស់ពួកគេ ហើយសារនោះក៏បាននាំថ្វាយដល់ព្រះមហាក្សត្រ ទ្រង់បានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃ ដួច្នេះហើយពិធីបុណ្យ<ភ្ជុំបិណ្ឌ>បានកើតមានចាប់តាំងពីពេលនោះមក។

​​​​ការប្រារព្ធពិធីបុណ្យ<ភ្ជុំបិណ្ឌ> នេះបុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ។ នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌលោកតាអាចារ្យជាអ្នកដែលចាត់ចែងនោះ ត្រូវបែងចែកចេញជា ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខ។ ពេលទូងស្គរចំណាំវស្សាបន្លឺឡើងត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេននិមួយៗ ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។ ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲទៅជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក។

​​​​​​​​​​​​​​​​​ក្នុងថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌមានចំនុចសំខាន់ៗ៣យ៉ាងដែលលោកអ្នកគួរយល់ដឹងបន្ថែម នឹងអត្ថន័យមួយចំនួនដូចជា បរាភវសូត្រ តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»​ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាសដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស។​ ការ​បោះបាយ​បិណ្ឌ​ ​ជាជំនឿ​អរូបិយ​មួយដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​កាទាំង៧សន្ដាន ​សាច់​សាលោ​ហិតដែលបាន​ចែកឋាន​ទៅ​បរលោក។ អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។ រីឯការពូនភ្នំ​ខ្សាច់ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។

សរុបជារួមមកជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម​។​ ជាពិសេសមុនពេលយកចង្ហាន់ទៅវត្ត ប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ននិយមរំលែកម្ហូបអាហារមួយផ្នែក យកទៅជូនលោកអ្នកមានគុណទាំងពីរ ព្រោះពួកគេគិតថាឪពុកម្តាយគឺជាព្រះរស់ ដែលបានផ្តល់កំណើត ចិញ្ចឹមបីបាច់ថែរក្សាខ្លួនតាំងពីតូចក្រូចឆ្មាមក នេះជាការតមស្នង ការដឹងគុណ និងភាពកតញ្ញូដែលក្នុងនាមជាកូនគួរធ្វើ។

ក្នុងនាមយើងជាកូនខ្មែរមួយរូបគួរណាស់យល់ដឹងអោយបានច្រើនពីសាសនា ទំនៀមទំលាប់ ប្រពៃណី ជាតិសាសន៍របស់ខ្លូន នឹងប្រកាន់ខ្ជាប់អោយបាននូវ កតវេទិតាធម៌តបស្នងសងគុណលោកអ្នកមានគុណ និងព្រហ្មវិហារធម៌ទាំងបួន មេត្តា (សេចក្តីស្រឡាញ់ ប្រាថ្នាល្អ) ករុណា (សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខ) មុទិតា (មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមានសក្តីសុខ) ឧបេក្ខា (ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅក្នុងធម៌)។ ដើម្បីជាស្ពានតម្រង់ទិសកូនខ្មែរគ្រប់រូបកុំអោយវង្វេងក្នុងកាមគុណ លោកី ល្បែង ស្រីស្រា ក៏ដោយសារតែកូនខ្មែរជំនាន់ក្រោយគឺជាសសរទ្រូងជាតិដ៏រឹងមាំ សម្រាប់ប្រទេសកម្ពុជាយើង។ ជាចុងក្រោយភោជនីយដ្ឋាន វ័ន ម៉រ ក៏សូមអនុមោទនាដល់បងប្អូនប្រជាពលរដ្ឋខ្មែរជួបតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ គ្រប់ៗប្រការប្រកបដោយ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ តាមរយៈការធ្វើបុណ្យ យកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ម្យ៉ាងវិញទៀត វ័ន ម៉រ ក៏បានត្រៀមខ្លួនរូចជាស្រេច ក្នុងការបំរើ និងផ្តល់ជូនលោកអ្នកនូវជម្រើសអាហារឈុតដ៏សាកសម ៤មុខជាលក្ខណៈខ្មែររួមមានទាំងសាដកសម្រាប់លោកអ្នកធ្វើការជ្រើសរើស។ សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: ០២៣ ៨៨៨ ៥៥៥/០២៣ ៨៨៨ ២២២។

An Exceptional Cambodian Cuisine

Khmer cuisine is the traditional cuisine of the people of Cambodia. Average meals typically consists of more than one dish and ideally contrasts flavors, textures and temperatures within the meal using plenty of herbs, leaves, pickled vegetables, dipping sauces, edible flowers and other garnishes and condiments.

Weekend Disney Fun

ONE MORE provide a delicious breakfast, competent service, and good atmosphere while you are sitting in our property. We never stops here, We always think about how to make our privileged customers satisfaction and happiness. In every weekend we have Disney performance to entertain your kids.

The journey leads to my acquaintance

Our mission is going to meet you everywhere in Phnom Penh. We always look for every method to let you know us.

 

Employee Benefits

Employee is company assets and they are also an impressive part to push company growth. We are not care only them but also their family by giving Life Insurance to staff whom work for One More starts from 5 years to 10 years.

                         One More World
The millennium gathering the meaning of harmony One More families for annual staff party 2019!
One More Restaurant would like to thanks all levels of staff that have always worked hard and dedicated to work in accordance with vision and mission to reach successful goal.

Samdech Techo Prime Minister of Eco-Business Awards for Tourism

One More Restaurant is honor and delighted to receive the special prize “Samdech Techo Prime Minister of Eco-Business Awards for Tourism” for February 25, 2019. In addition to providing customer service to our customers, we really take care to contribute to promote the use of Cambodian products and good workplaces, “Clean City, Clean Resort, Good Service, and Good Hospitality“.